ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស៥នាក់ទៀត បានស្លាប់ដោយ សារជំងឺកូវីដ១៩។ នេះបើក្រសួងសុខាភិបាល កម្ពុជាបានចេញផ្សាយ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលលើកឡើងថា ករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់មាន ស្ត្រីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងស្ត្រីអាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។