Covid-19

រដ្ឋមន្ដ្រីមហាផ្ទៃប្រជុំពី វិធានការបង្ក្រាប សកម្មភាពឆ្លងដែនខុសច្បាប់ និងលួចនាំជនបរទេស ចេញពីភូមិសាស្ត្របិទខ្ទប់

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំស្ដីពី សកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់ នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាននេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ច្រើនរូបទៀត៕

To Top