តូក្យូ៖ ចំនួនអ្នកស្លាប់ដោយ គ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ របស់ជប៉ុន បានកើនឡើងដល់ ១០,០០០នាក់កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីរដ្ឋប្រកាសអាសន្នលើកទី៣ នៅទីក្រុងតូក្យូ និងអាណាខេត្តខាងលិចនៃអូសាកា ក្យូតូ និងហ៊ីហ្គូ។
មួយឆ្នាំបន្ទាប់ពីប្រទេសជប៉ុន បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ -១៩ ដំបូងរបស់ខ្លួន ចំនួនអ្នកស្លាប់ដោយសារវីរុស នៅទូទាំងប្រទេសមានចំនួន ៥,០០០ នាក់ នេះបើយោងតាមទូរទស្សន៍សាធារណៈ NHK ។
អ្នកជំនាញផ្នែកជំងឺឆ្លងបានព្រមានថា ប្រទេសជប៉ុន កំពុងតែប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ “រលកទី៤” ក្នុងនោះមានទាំងវីរុស ដែលមានការចម្លងខ្ពស់ផងដែរ។
ទិន្នន័យរបស់ក្រសួងសុខាភិបាលជប៉ុន បានបង្ហាញថាការលើកស្ទួយ ស្ថានភាពគ្រាអាសន្នលើកទី ២ ក្នុងខែមេសា បានឃើញអត្រាមរណភាព បានចាប់ផ្តើមកើនឡើង បន្ទាប់ពីកំពុងធ្លាក់ចុះ។
ទន្ទឹមនឹងនេះដែរយោងតាមទិន្នន័យ ដែលដកស្រង់ដោយសារព័ត៌មានក្យូដូ បានឲ្យដឹងថាអត្រាមរណភាពរបស់ជំងឺកួវីដ- ១៩ កើនឡើងតាមអាយុចំនួន ១៣,៩ ភាគរយនៃអ្នកដែលមានអាយុលើសពី ៨០ ឆ្នាំ និងលើសពីការស្លាប់បន្ទាប់មក ៥,២ ភាគរយនៃអ្នក ដែលមានអាយុ ៧០ ឆ្នាំ និង ១,៥ ភាគរយនៅក្នុងអាយុ ៦០ ឆ្នាំ។
ជាមួយនឹងការឆ្លងថ្មីជាង ៣,៣០០ ត្រូវបានរាយការណ៍នៅ ទូទាំងប្រទេសកាលពីថ្ងៃច័ន្ទ ដែល ៩០០ ករណីនៅក្នុងខេត្តភាគខាងលិច ដែលរងគ្រោះខ្លាំងនៅអូសាការដ្ឋាភិបាល កំពុងព្យាយាមទប់ស្កាត់ ការរីករាលដាលនៃវីរុសនេះ ដោយលើកទឹកចិត្តឱ្យមនុស្សធ្វើការពីផ្ទះ ៕
ដោយ ឈូក បូរ៉ា