ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នឹងបន្តធ្វើនៅក្នុងទីក្រុងវីយែន

បរទេស៖ នៅថ្ងៃអង្គារនេះកិច្ចព្រមព្រៀង ពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានគេដឹងថា បានចាប់ផ្តើមបន្តធ្វើឡើងសាជាថ្មី ហើយនៅក្នុងទីក្រុងវីយែនដោយមានវត្តមាន
របស់មហាអំណាចធំជាច្រើន ហើយក្នុងនោះគោលបំណងធំ គឺធ្វើយ៉ាងណាទាញយកអាមេរិក ចូលមកក្នុងកិច្ចព្រមព្រៀងនេះវិញ។

គឺជាសម័យប្រជុំលើកដំបូង របស់ពួកគេចាប់តាំងពីមានការលើកឡើង ដែលបានលេចចេញពីរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ដោយចោទប្រកាន់ថា ប្រទេសរុស្ស៊ីកំពុងព្យាយាមបំផ្លាញ
ទៅលើកិច្ចព្រមព្រៀងមួយនេះ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះក្រសួងការបរទេសរុស្សី បានបដិសេធមិនព្រមធ្វើការឆ្លើយតប ចំពោះការចោទប្រកាន់ដោយលោករដ្ឋមន្ត្រី Javad Zarif ដែលបានធ្វើ
នៅក្នុងបទសំភាសរយៈពេល ៧ម៉ោង មួយជាមួយនឹងក្រុមអ្នកកាសែតឡើយ។

ក្រៅពីនោះអ្នកតំណាង កិច្ចចរចារបស់រុស្សីលោក Mikhail Ylyanov គឺបានត្រឹមតែធ្វើការបញ្ចេញយោបល់ថា មានភាពទុតិដ្ឋិនិយមថាអាមេរិក នឹងវិលត្រឡប់មកចូលរួម
កិច្ចព្រមព្រៀងនេះសាជាថ្មីប៉ុន្តែ ក៏បានបដិសេធក្នុងការនិយាយអំពីបញ្ហា ចោទប្រកាន់ដោយអ៊ីរ៉ង់នេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top