ព័ត៌មានអន្តរជាតិ

ពលរដ្ឋ អាមេរិក ច្រើនលាននាក់ ខកខានទទួលបានវ៉ាក់សាំង លើកទី២ តាមកាលកំណត់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ពលរដ្ឋអាមេរិក ប្រមាណជាជាង៥លាននាក់ ឬត្រូវជា៨ភាគរយ នៃពលរដ្ឋអាមេរិក ដែលទទួលបានវ៉ាក់សាំង ដូសដំបូង គឺជាក្រុមមនុស្ស ដែលបានខកខានទទួល បានការចាក់វ៉ាក់សាំង ជាលើកទី២តាមកាលកំណត់របស់ក្រុមគ្រូពេទ្យ។

ប្រភពដដែល បានបន្តទៀតថា ចំនួននៃអ្នកខកខានទទួលយកវ៉ាក់សាំងទី២ ដ៏សំខាន់នេះត្រូវបានកើនឡើង ដល់ទៅ៣,៤ភាគរយ កាលពីខែក្នុងខែមិនា គឺច្រើនជាង២ ដងចំនួន នៃអ្នកទទួលបាន វ៉ាក់សាំងកាលពីប៉ុន្មានសប្តាហ៍ដំបូង នៃយុទ្ធនាការចាក់វ៉ាក់សាំង របស់អាមេរិក។

គួរឲ្យដឹងដែរថា ការចាក់វ៉ាក់សាំង Pfizer និង Moderna គឺទាមទារឲ្យមនុស្ស ដែលទទួលវ៉ាក់សាំងដំបូង ត្រូវរងចាំពេលយ៉ាងហោចណាស់ ៣ទៅ៤សប្តាហ៍ មុនការចាក់វ៉ាក់សាំង លើកទី២នេះ បើយោងតាមការបញ្ជាក់របស់អជ្ញាធរ៕

ប្រែសម្រួល៖ស៊ុនលី

To Top