ព័ត៌មានជាតិ

ឆ្នាំ២០២០ រាជរដ្ឋាភិបាល នឹងទំលាក់ថវិកា ប្រមាណជា១០ម៉ឺនដុល្លារអភិវឌ្ឍន៍ភូមិ-ឃុំ

ភ្នំពេញ ៖ បើតាមការប្រកាសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺថានៅឆ្នាំ២០២០-២០២១ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងទំលាក់ថវិកាប្រមាណជា១០ម៉ឺនដុល្លារក្នុងមួយភូមិ-ឃុំ ដើម្បីធ្វើការអភិវឌ្ឍឲ្យមានការរីកចំរើន ។

បើតាមសម្តេច ស ខេង បច្ចុប្បន្នរាជរដ្ឋាភិបាលបានទំលាក់ថវិកាអភិវឌ្ឍន៍ភូមិ-ឃុំចំនួន៧៥០០០ដុល្លារ ខណៈកន្លងមកទំលាក់បានត្រឹមតែ៣៥០០០ដុល្លារប៉ុណ្ណោះ ។

នេះជាការលើកឡើងរបស់សម្តេច ស ខេង ក្នុងឱកាសអនុញ្ញាតឲ្យលោក Benoit Bosquet នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា “កិច្ចការងារកំណែទម្រង់នេះ មានការលំបាក ប៉ុន្តែទាមទារធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងសហគមន៍អន្តរជាតិ” ៕ ដោយ អេង ប៊ូឆេង

To Top