ភ្នំពេញ៖ លោក Benoit Bosquet នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក បានសម្តែងការព្រួយបារម្ភ ចំពោះការបំលាស់ទី រកការងារធ្វើរបស់ក្រុមស្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន។
ការបារម្ភរបស់លោក Benoit Bosquet ដោយសារនៅពេលពួកគេ មកធ្វើការនៅទីឆ្ងាយ ពីស្រុកកំណើត ហើយកូនតូចៗពួកគេ ត្រូវបានឪពុក-ម្តាយ នៅស្រុកពោលគឺជាជីដូន-ជីតា ជាអ្នកមើលថែទាំជំនួស ប៉ុន្តែការមើលថែទាំពីពួកគាត់ មិនបានដិតដល់ ធ្វើឲ្យមានការបញ្ហា កើតឡើង ដូចជាករណីបាត់បង់ជីវិតជាដើម។
ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈអ្នកបកប្រែលោក Benoit Bosquet បានថ្លែងថា “ខ្ញុំសង្កេតឃើញវិសមភាពយេនឌ័រ ដែលកំពុងមានសព្វថ្ងៃដោយស្រ្តីបំលាស់ទីរកការងារ ទទួលបានសេវាថែទាំកូនៗ របស់ពួកគេមិនគ្រប់គ្រាន់” ។
ចំពោះករណីនេះ សម្តេច ស ខេង ទទួលស្គាល់ និងឯកភាពតាមការលើកឡើងរបស់លោក Benoit Bosquet ៕