ព័ត៌មានអន្តរជាតិ

រុស្សី បន្តធ្វើសមយុទ្ធយោធា ក្នុងសមុទ្រខ្មៅ ខណៈនាវាចម្បាំង អាមេរិក ចាប់ផ្តើមរំកិលខ្លួនចូល

បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន បរទេស នៅថ្ងៃពុធនេះបានឲ្យដឹងថា កងកម្លាំងយោធា របស់រុស្សី នៅក្នុងតំបន់សមុទ្រខ្មៅ បានបើកសមយុទ្ធយោធា មួយរបស់ខ្លួន​ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ នាវារបស់អាមេរិក ក៏កំពុងធ្វើដំណើរ ចូលមកក្បែរតំបន់នេះ ផងដែរ។

ភាពតានតឹង រវាងរុស្សីនិងលោកខាងលិច បានកើនឡើងជាបន្តបន្ទាប់ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាពិសេសក្រោយពេល ដែលរដ្ឋាភិបាល ក្រុងមូស្គូ បានព្រមាន ទៅដល់រដ្ឋាភិបាលក្រុងកៀវ ព្រមទាំង អ៊ឺរ៉ុប ផងអំពីបញ្ហាបង្កើន កម្លាំងទ័ពរបស់ខ្លួន នៅតាមបណ្តោយព្រំដែន ជាមួយនឹងអ៊ុយក្រែន ។

កាលពីសប្តាហ៍មុនរុស្សី បានប្រកាសដកទ័ព ចេញពីខ្លះពិតមែន ប៉ុន្តែកាលពីថ្ងៃម្សិលមិញនេះ រុស្សី បានបញ្ជាក់ថាសមយុទ្ធយោធា របស់ខ្លួន នៅតែបន្តធ្វើឡើង ក្នុងតំបន់សមុទ្រខ្មៅ ដោយមាន ថែមទាំង ការបាញ់គ្រាប់ ពិតជាមួយនឹងនាវាចម្បាំង ឧទ្ធម្ភាគចក្រផងដេរ ។

ប៉ុន្មានម៉ោងមុនប៉ុណ្ណោះ នាវាចម្បាំង របស់អាមេរិកប្រចាំ ក្នុងតំបន់អ៊ឺរ៉ុប ដែលមានឈ្មោះថា Hamilton ត្រូវបានគេដឹងថាក៏បានធ្វើដំណើរ រំកិល ចូលមកដល់តំបន់ក្បែរកន្លែង សមយុទ្ធយោធា នេះដែរដោយបញ្ជាក់ថា ដើម្បីធ្វើការងារជាមួយ នឹងអង្គការណាតូ និងសម្ព័ន្ធមិត្ត ដើម្បីបញ្ហាក្នុងតំបន់៕

ប្រែសម្រួល៖ស៊ុនលី

To Top