ព័ត៌មានជាតិ

កសិដ្ឋានគីរីសួគ៌ ផ្តល់ជូនប្រូម៉ូសិនថ្មី សម្រាប់ទឹកដោះគោ ស្រស់របស់ខ្លួន ដើម្បីជួយកម្ពុជា ក្នុងពេលវេលា ដ៏លំបាកនេះ

ភ្នំពេញ-ថ្ងៃទី២៩ ខែមេសា៖ ដោយមើលឃើញ ពីតម្រូវការយ៉ាងច្រើន បន្ទាប់ពីកសិដ្ឋានចិញ្ចឹមគោ ទឹកដោះគិរីសួគ៌ ផ្តល់ជូនទឹកដោះគោស្រស់ ១០០% ដោយឥតគិតថ្លៃចំនួន ជាង ១០០ ០០០លីត្រ ជូនអតិថិជនរបស់ខ្លួន ក្នុងរយៈពេលកន្លងមកនេះ កសិដ្ឋានគិរីសួគ៌ បានសម្រេចចិត្ត បន្តប្រូម៉ូសិនថ្មីមួយទៀត ក្នុងខែឧសភា។

កសិដ្ឋានចិញ្ចឹមគោ យកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា ប្រូម៉ូសិនថ្មីនេះគឺជាការឆ្លើយតប ទៅនឹងការបន្តការបិទខ្ទប់ និងបម្រាមគោចរ ក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត នៅក្នុងប្រទេស ។ ក្រុមហ៊ុនបាននិង កំពុងចូលរួមយ៉ាងសកម្ម ក្នុងសមរភូមិប្រយុទ្ធប្រឆាំង ទៅនឹងជំងឺកូវីដ-១៩។

ប្រូម៉ូសិនថ្មីនេះ គឺទិញពីរដប ទទួលបានមួយដប ដោយមិនគិតថ្លៃ សម្រាប់ទឹកដោះគោស្រស់ ១០០% ចំណុះ ២លីត្រ ឬចំណុះ ៨៣០លីត្រ របស់កសិដ្ឋានគិរីសួគ៌ ដែលអាចរកទិញបាន នៅផ្សារទំនើបនានា និងហាងលក់ទំនិញផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល ពេញមួយខែឧសភា។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានថ្លែងថា៖ “ពិតណាស់ យើងចង់បន្ត ការផ្តល់ប្រូម៉ូសិនទិញមួយថែមមួយ ដូចដែលបាន ផ្តល់ជូនកន្លងមក ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនថ្មី យើងក៏ត្រូវរក្សា និរន្តរភាពខ្លួនឯងផងដែរ ។ តម្រូវការដ៏លើសលុប នូវទឹកដោះគោស្រស់ របស់យើងក្នុងរយៈពេលកន្លងមកនេះ បានធ្វើអោយផលិតកម្មរបស់យើង ឈានដល់កម្រិតអតិបរមា ហើយអតិថិជនរបស់យើង ដែលចូលចិត្តទឹកដោះស្រស់ ក្នុងស្រុក អាក់អន់ចិត្ត ដោយមិនអាចរកទិញបាន”។

លោក ឈរ រិទ្ធី បានបន្ថែមថា៖ “ជាមួយទឹកដោះគោស្រស់ជាង ១សែនលីត្រ ដែលបានផ្តល់ទៅឱ្យ សាធារណជនរួចហើយនោះ យើងនឹងបន្តការជួយ ប្រជាជនបន្ថែមទៀត តាមរយៈប្រូម៉ូសិនទិញពីរថែមមួយនេះ រាល់ពេលជាវ ទឹកដោះគោស្រស់ របស់កសិដ្ឋានគិរីសួគ៌របស់យើង”។

ក្រៅពីការផ្តល់ជូនដល់អតិថិជន នូវប្រូម៉ូសិន ទិញពីរដបថែមជូនមួយដប ដោយឥតគិតថ្លៃដ៏ទាក់ទាញនេះ សិដ្ឋានគិរីសួគ៌ ក៏បាននិងកំពុងចូលរួមគាំទ្រ ដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ផងដែរ តាមរយៈការផ្គត់ផ្គង់ ទឹកដោះគោស្រស់១០០% ជូនដល់បុគ្គលិកសុខាភិបាល ដែលកំពុងធ្វើការដោយផ្ទាល់ នៅសមរភូមិជួរមុខ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោក ឈរ រិទ្ធី បានថ្លែងទៀតថា៖ “យើងសូមគោរព និងអរគុណចំពោះ បុគ្គលិកសុខាភិបាលដ៏ក្លាហានទាំងនេះ ដែលប្រថុយអាយុជីវិតរបស់ពួកគេ ដើម្បីការពារពួកយើង។ ដូច្នេះហើយ អ្វីដែលយើងអាចជួយបាន យើងនឹងជួយ។ ពេលនេះជាពេលវេលា សម្រាប់យើងជួយយើង គឺប្រជាជនកម្ពុជា ត្រូវជួយគ្នា ក្នុងពេលវេលាដ៏លំបាកនេះ”៕

To Top