ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៥នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាម បានកត់ត្រាអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៤៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្នុងនោះរាប់ទាំងអ្នកឆ្លង ក្នុងស្រុកចំនួន០៦នាក់ និងអ្នកនាំចូលពីខាងក្រៅ ចំនួន៣៩នាក់ ដែលនាំឲ្យករណីឆ្លង ជំងឺត្រូវបានបញ្ជាក់ថា សរុបក្នុងប្រទេសកើនដល់២.៩១០នាក់ ។

ករណីឆ្លងជំងឺក្នុងស្រុក បូករួមទាំង បុរសម្នាក់នៅក្នុងស្រុក ដែលជាអ្នកទើបមកពីប្រទេសជប៉ុន និងបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមុនពេលធ្វើតេស្តវិជ្ជមានសម្រាប់វីរុសកូរ៉ូណា រួមទាំងអ្នកប៉ះពាល់ផ្ទាល់ជាមួយគាត់ចំនួន០៥នាក់ ។ ក្រុមអាជ្ញាធរពាក់ព័ន្ធកំពុងតែជំរុញឲ្យចូលរួមអនុវត្តន៍វិធានការកម្ចាត់មេរោគ និងកាត់ផ្តាច់ដាននៃការវិវត្តន៍ថ្មីនៃជំងឺឆ្លងរាតត្បាត ។

ក្រសួងបានដាក់ថា ករណីអ្នកនំាចូល គឺជាអ្នកជំនាញការបរទេស និងពលរដ្ឋវៀតណាម ដែលថ្មីៗនេះបានចូលមកក្នុងប្រទេសដែលមកពីបរទេស និងត្រូវបានធ្វើចត្តាឡីស័កនៅពេលមកដល់ ។

ក្នុងចំណោមអ្នកជំងឺជាច្រើន គឺ២.៥១៦នាក់ បានជាសះស្បើយពីជំងឺ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ។ ក្រសួងបានឲ្យដឹងទៀតថា ពលរដ្ឋជាង៣៨.៥០០នាក់ កំពុងធ្វើចត្តាឡីស័ក និងស្ថិតក្រោមការតាមដានជំងឺ ៕

To Top