ព័ត៌មានជាតិ

គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា៖ ការបន្ដចេញរបាយការណ៍គ្មានមូលដ្ឋាន ធ្វើឱ្យសាធារណមតិសង្ស័យពីវិជ្ជាជីវៈ ក្រុមអង្គការសង្គមស៊ីវិល

ភ្នំពេញ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការបន្តចេ ញរបាយការណ៍ដោយគ្មានមូលដ្ឋានបែបនេះ នឹងធ្វើឱ្យសាធារណមតិ កាន់តែសង្ស័យអំពីវិជ្ជាជីវៈ ឯករាជ្យភាព និងអព្យាក្រឹត្យភាពនយោបាយ របស់ក្រុមអង្គការសង្គមស៊ីវិលនោះទៅវិញទេ។

ថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ,មជ្ឈមណ្ឌលសាមគ្គីភាព និងសមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍ឆ្នាំទី៥ របស់ខ្លួនថា រាជរដ្ឋាភិបាលប្រើប្រាស់ច្បាប់ ដើម្បីកាត់បន្ថយលំហសិទ្ធិ និងរឹតត្បិតការអនុវត្តសេរីភាព ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

តាមរយៈសារតេឡេក្រាម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានឆ្លើយតបវិញថា ការចេញរបាយ ការណ៍នេះគឺជារឿងដដែលៗ គ្មានអ្វីថ្មីនោះទេ ដែលក្រុម និងបក្សពួកគេតែងតែចម្លង និងចែកចាយតគ្នាពីមួយទៅមួយ ដោយគ្មានមូលដ្ឋាន ហើយទោះបីជាចេញ ១០ឆ្នាំទៅមុខទៀត ក៏នៅតែដដែលដែរ។

លោក បន្ដថា វាជាការឥតប្រយោជន៍ និងខ្ជះខ្ជាយលុយ ដែលម្ចាស់ជំនួយផ្តល់លុយយ៉ាងច្រើន ជួលអ្នកជំនាញការសរសេ ររបាយការណ៍បែបនេះ តែទោះជាយ៉ាងណាក៏ដោយ វាជាអ្វីដែលម្ចាស់ជំនួយចង់បាន ទៅតាមរបៀបវារៈនយោបាយរបស់ គេ ហើយអ្នកធ្វើរបាយការណ៍ក៏ធ្វើ ដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយផងដែរ។

លោកបញ្ជាក់ថា «ក៏ប៉ុន្តែ ការដែលពួកគេនៅតែបន្ត ចេញរបាយការណ៍ដដែលៗគ្មានមូលដ្ឋានបែបនេះ វានឹងធ្វើឱ្យសាធារ ណមតិកាន់តែមានមន្ទិលសង្ស័យថែមទៀត អំពីវិជ្ជាជីវៈ ឯករាជ្យភាព និងអព្យាក្រឹត្យភាពនយោបាយ របស់ក្រុមអង្គការ សង្គមស៊ីវីលទាំងអស់នេះទៅវិញទេ»។

លោក ជិន ម៉ាលីន ក៏បានបន្ថែមថា របាយការណ៍នេះមើលតែមួយជ្រុង នៃការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចទៅ លើបុគ្គលនិងសកម្មជននយោបាយ ដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ពោលគឺឲ្យតែសមត្ថកិច្ចអនុវត្តច្បាប់ទៅលើបុគ្គល និងក្រុមគោលដៅទាំងអស់នេះ ពួកគេចាត់ទុកថា អាហ្នឹងគឺជាការរឹតត្បិត សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ របាយការណ៍នេះ ខកខានពុំបានពិនិត្យមើលលើទិដ្ឋភាពមួយជ្រុងទៀត ដែលពាក់ព័ន្ធនឹងនីតិវិធីច្បាប់របស់កម្ពុជានោះទេ ជាពិសេសអង្គហេតុ និងអង្គច្បាប់ ដែលនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាម ផ្លូវតុលាការលើបុគ្គល និងសកម្មជនទាំងនោះ ក្នុងសំណុំរឿងនីមួយៗ ៕

To Top