Covid-19

សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ ពីប្រជាពលរដ្ឋ ដោយរង់ចាំ ចាក់វ៉ាក់សាំង តាមលំដាប់ លំដោយ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសុំការយោគយល់ពីប្រជាពលរដ្ឋ ដោយមូលហេតុថា អ្នកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានតាមលំដាប់អាទិភាព ដូច្នេះ ត្រូវរង់ចាំតាមលំដាប់លំដោយជាមុនសិន ព្រោះថា គ្រូពេទ្យមានតិច រីឯអ្នកចាក់មានច្រើន។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីមានហ្វេសប៊ុកឈ្មោះ Bro Jimmy ចូលខំមិនហ្វេសប៊ុក សម្ដេចថា «ពុក គ្រួសារខ្ញុំចង់ចាក់ណាស់ តែចុះឈ្មោះហើយ អត់ទាន់បានចាក់ទេ»។

ជាការឆ្លើយ សម្ដេចតេជោ មានប្រសាសន៍ថា «សូមចាំបន្តិច ដោយយើងចាក់មានមុនមានក្រោយតាមលំដាប់អាទិភាព ព្រោះគ្រូពេទ្យមានតិច ឯអ្នកត្រូវចាក់មានច្រើន។ សុំការយោគយល់»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ១,៧៧៥,០៦១នាក់៕

To Top