ព័ត៌មានជាតិ

លោក ណុប ដារ៉ា បញ្ជាឱ្យក្រុមអន្តរាគមន៍ នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងប្រមូលផ្ដុំលេងល្បែង ជល់មាន់តាមអនឡាញ

បាត់ដំបង៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ជាប្រធានគណៈកម្មការស្រាវជ្រាវ និងបង្ក្រាបល្បែងគ្រប់ប្រភេទ បានបញ្ជាឱ្យក្រុមអន្តរាគមន៍ នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងប្រមូលផ្ដុំលេងល្បែង ជល់មាន់តាមអនឡាញមួយកន្លែង នៅក្នុងភូមិសាស្ត្រវាលស្រែ ១០០០ ក្នុងភូមិចំការសំរោងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី២ ខែឧសភាឆ្នាំ២០២១។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងប្រមាណជិត ២០នាក់ ព្រមទាំងរឹបអូសវត្ថុតាងមួយចំនួនផងដែរ ៕

To Top