បរទេស ៖ ការសម្រេចចិត្តរបស់អូស្រ្តាលីក្នុងការហាម ឃាត់ការធ្វើដំណើរពីប្រទេស ឥណ្ឌា គឺបានកើតឡើង នៅពីក្រោយខ្នង នៃការហាមឃាត់ការធ្វើដំណើរ ស្រដៀងគ្នា ដោយប្រទេសដទៃទៀតរួមមានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។
ទោះយ៉ាងណាការគំរាមកំហែង របស់អូស្ត្រាលី ចំពោះអ្នកដំណើរ គឺនឹងជាប់ពន្ធនាគារ ដែលធ្វើដំណើរពីប្រទេសឥណ្ឌា ក្នុងអំឡុងពេល នៃការហាមឃាត់នេះបានធ្វើឱ្យមានការ រិះគន់ពីគណៈកម្មការសិទ្ធិមនុស្សអូស្ត្រាលី ដែលជាអ្នកឃ្លាំមើល សហព័ន្ធរបស់ប្រទេសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុតម៉ូរីសុន បានការពារលើការសម្រេចចិត្ត របស់រដ្ឋាភិបាលរបស់លោកក្នុងការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ ម៉ឺនដុល្លារ លើពលរដ្ឋណា ដែលវិលត្រឡប់ មកពីប្រទេសឥណ្ឌា ជាទី ដែលរង ការវាយប្រហារដោយវីរុស នៅផ្នែកខាងក្រោយ នៃការរិះគន់ ដោយអ្នកឃ្លាំមើល សិទ្ធិមនុស្ស សហព័ន្ធដែលបានស្នើសុំឱ្យអាជ្ញាធរពិនិត្យឡើងវិញ នូវសកម្មភាពនេះ ។
លោក ស្កុតមូរីសុន បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ 2GB ដែលមានមូលដ្ឋាន នៅទីក្រុងស៊ីដនី កាលពីថ្ងៃច័ន្ទថា “យើងកំពុងធ្វើការ ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ ដើម្បីផលប្រយោជន៍សុខភាពរបស់អូស្រ្តាលី។ ការហាមឃាត់ត្រូវបានអនុវត្តនេះ គឺផ្អែកលើដំបូន្មានពីមន្ត្រី សុខាភិបាល” ៕
ប្រែសម្រួលៈ ណៃ តុលា