ព័ត៌មានអន្តរជាតិ

ទីបញ្ជាការ យុទ្ធសាស្ត្រ អាមេរិក ចង់ឲ្យមានតួនាទី កាន់តែតូចសម្រាប់អាវុធ នុយក្លេអ៊ែ នៅអាមេរិក រុស្ស៊ីនិងចិន

បរទេស ៖ មេបញ្ជាការ នៃទីបញ្ជាការយុទ្ធសាស្ត្រ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា លោកចង់ឃើញតូនាទីថយចុះ សម្រាប់អាវុធនុយក្លេអ៊ែ ធ្វើឡើងដោយ សហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងប្រទេសចិន។

ថ្លែងយ៉ាងច្បាស់នៅមជ្ឈមណ្ឌលសម្រាប់គម្រោង សិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ លើសន្និសីទបញ្ហា នុយក្លេអ៊ែនោះ លោកឧត្តមនាវី Charles A. Richard បានមានប្រសាសន៍ថា សម្រាប់ជាលើកដំបូង ក្នុងប្រវតិសាស្ត្រ សហរដ្ឋអាមេរិក បានប្រឈមមុខនឹង គូប្រកួតប្រជែងសមត្ថភាព នុយក្លេអ៊ែដ៏គឃ្លើន ចំនួនពីរ នៅពេលតែមួយ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន មន្ទីរបញ្ចកោណ លោក Charles A. Richard បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ក្នុងនាមជាប្រទេស មួយ យើងមិនចាំបាច់គិតពីផល ប៉ះពាល់នៃការចូលរួម ប្រកួតប្រជែង ឆ្លងកាត់តាមវិបត្តិអាចកើតមាន ឬក៏ជម្លោះប្រដាប់អាវុធដោយផ្ទាល់ ជាមួយបច្ចាមិត្តសមត្ថភាពនុយក្លេអ៊ែ ក្នុងរយៈជិត៣ទសវត្សនោះទេ” ។

លោកមេបញ្ជាការរូបនេះ បានមានប្រសាសន៍បន្ថែមទៀតយ៉ាងដូច្នេះថា “ក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ជាលើកដំបូង នៅក្នុងប្រវតិ្តសាស្ត្រ របស់យើង យើងប្រឈមមុខនឹងដៃគូ ប្រកួតប្រជែងយុទ្ធសាស្ត្រ សមត្ថភាពនុយក្លេអ៊ែចំនួនពីរ នៅក្នុងពេលតែមួយ” ៕ ប្រែសម្រួល ៖ ប៉ាង កុង

To Top