ព័ត៌មានជាតិ

សម្តេចតេជោ សង្ឃឹមថា បុណ្យសមុទ្រឆ្នាំនេះ នឹងធ្វើឲ្យទីក្រុងជាប់ឆ្នេរ ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ការប្រារព្ធពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ នឹងជាកាលានុវត្តភាព ដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យទីក្រុងជាប់មាត់ឆ្នេរ និងឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ស្របនឹងពាក្យស្លោក “ឆ្នេរសមុទ្រកម្ពុជា ៖ តារារៈនាទិនិរតី” ព្រមទាំងបង្កើន ស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ ។

បុណ្យសមុទ្រឆ្នាំនេះ ជាលើកទី៨ ជុំទី២ ធ្វើឡើងនៅខេត្តកំពត ចាប់ពីថ្ងៃ២០-២២ ធ្នូ៕

To Top