បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីចំនួនអ្នកស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-19 ចំនួន ៣៤ នាក់បន្ថែមទៀត ដែលនាំឱ្យអ្នកស្លាប់ដោយសារជំងឺនេះ កើនឡើងដល់ ៤៨៦ នាក់ និងអ្នកឆ្លងថ្មីចំនួន ១,៩៨៣ នាក់ ដូច្នេះ សរុបអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៨៨ ៩០៧នាក់ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ក៏មានអ្នកជំងឺចំនួន ២ ០០៦ នាក់ បានជាសះស្បើយហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា បើតាមវេជ្ជបណ្ឌិត Apisamai បាននិយាយថា ករណីអ្នកឆ្លងវីរុសកូវីដ១៩ចំនួន ២៩ ៣៧៨ ស្ថិតនៅក្នុងមន្ទីរពេទ្យ រួមទាំងអ្នកជំងឺ ១.២២៦ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ៤០១ នាក់ពឹងផ្អែកលើបំពង់ខ្យល់។ ចំនួនអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ និងអ្នកដែលត្រូវដាក់បំពង់ខ្យល់អ៊ុកស៊ីសែន កំពុងកើនឡើង៕ប្រែសម្រួលៈ ណៃ តុលា