ភ្នំពេញ ៖ ក្រោយពីបានជជែក និងពិភាក្សាគ្នា យ៉ាងផុសផុល នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០១៩ ដែលមាននិពន្ធនាយក បណ្ណាធិកា ចាងហ្វាង ឬតំណាងសារព័ត៌មាន ចំនួន៩៥នាក់ មកពី៦៧អង្គភាព បានសម្រេចចេញសេចក្តី ថ្លែងការណ៍រួច១៤ចំណុច ពាក់ព័ន្ធទៅនឹងស្ថានភាពវិស័យ ព័ត៌មានបច្ចុប្បន្ន៕