រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានមនុស្សស្លាប់ ១,០៣៦ នាក់បន្ថែមទៀតដោយសារ ជំងឺកូវីដ-១៩ ដែលធ្វើឲ្យចំនួនប្រជាជនស្លាប់សរុបកើនឡើងដល់ ៤៣៥.៧៥១ នាក់។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរការឆ្លងមេរោគចំនួន ៤០,៩៤១ករណី ត្រូវបានគេរកឃើញ ដែលកើនឡើងដល់ចំនួន ១៥,៦២៧,៤៧៥ នៅទូទាំងប្រទេស។
ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេ ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏កំពុងជួបប្រទះរលកថ្មីនៃ ការឆ្លងផងដែរ ដែលបណ្តាលឱ្យមានការកើនឡើងនូវករណី និងការស្លាប់ដោយសារមន្ទីរពេទ្យ គ្របដណ្តប់ដោយអ្នកជំងឺ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ៥៧,៦៩ លាននាក់ ក្នុងនោះ ១៩,០៩ លាននាក់បានទទួលថ្នាំបង្ការទាំង ២ដូស៕
ដោយ ឈូក បូរ៉ា