ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប សម្រេចបើកឡើងវិញ នូវទីតាំងនិងផ្សារ ចំនួនពីរ នៅថ្ងៃនេះ

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបើកដំណើរ ការចេញ-ចូលជាធម្មតាឡើងវិញ នូវផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងហាងថតរូបល្អពេញចិត្ត ស្ថិតនៅផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាតំបន់ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” កន្លងទៅ ចាប់ពីថ្ងៃចេញសេចក្ដី សម្រេចនេះ ។

To Top