ព័ត៌មានជាតិ

កម្មវិធី អភិវឌ្ឍផ្លូវចិត្ត ដើម្បីជីវិតកុមារកម្ពុជា​ របស់សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាទួលគោក នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ឧសភាខាងមុខនេះ

ភ្នំពេញ៖ កម្មវិធី “អភិវឌ្ឍផ្លូវចិត្តដើម្បីជីវិតកុមារកម្ពុជា” ដែលរៀបចំឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក (JCI Cambodia-Tuol Kork) ក្នុងការរៃអង្គាសថវិកា ដើម្បីជួយដល់កុមារកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។

គួរឲ្យដឹងថា កម្មវិធីនេះជាគំនិតផ្តួចផ្តើម របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ដើម្បីរៃអង្គាសថវិកា និងក្នុងគោលបំណងសំខាន់ៗបី៖
-បង្កើនលំនឹងផ្លូវចិត្ត កាត់បន្ថយភាពតានតឹង កំឡុងពេលកូវីត-១៩
-បង្កើនសន្តិភាពផ្លូវចិត្ត សម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន
-ចូលរួមជួយចែករំលែក និងបរិច្ចាគថវិការតាមសទ្ធា ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

កម្មវិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ឧសភា ២០២១ ម៉ោង៖ ៧:៣០យប់ – ៩:០០យប់ តាមរយៈកម្មវិធី Zoom ហើយលោកអ្នកអាចចូលរួម ចុះឈ្មោះនៅទីនេះ https://bit.ly/3a1UpUA ។​​​ លោកអ្នកអាចបរិច្ចាគ តាមរយៈគណនីធនាគារ ABA៖ JCI Cambodia Toul Kork (000 885 599) (មុនពេលលោកអ្នកនឹងផ្ញើចេញ សូមជួយRemark: AHC) ។

គួរបញ្ជាក់ថា រាល់ការបរិច្ចាគ​របស់លោកអ្នកទាំងអស់ គឺសម្រាប់ជួយដល់ មន្ទីរពេទ្យកុមារអង្គរ៕ សម្រាប់ព័ត៌មានបន្ថែម៖ 086 623 769 | jci.toulkork@private

To Top