ព័ត៌មានជាតិ

ក្រសួងការងារ បើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ជិត៩ពាន់នាក់ ដែលព្យួរការងារ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេ សចរណ៍ ចំនួន៨ ៦៩៣នាក់ ដែលព្យួរកិច្ចសន្យា ការងារស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល លើកទី៦១។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា «បងប្អូនកម្មករនិយោជិត ចំនួន៨ ៦៩៣នាក់ នៃរោងចក្រ សហគ្រាសទាំង៤៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញា តព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលជ្រាបថា ធនាគារឯកទេសវីង នឹងផ្ញើ សារអំពីការ បើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់ មកឱ្យក្រសួងតាមរយៈរដ្ឋបាល រោងចក្រ សហគ្រាសនាពេលកន្លងមក»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top