ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ជាង២,៨ពាន់នាក់ ខណៈអ្នកស្លាប់ បន្ថែមមាន០៩នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា ពលរដ្ឋផ្សេងទៀតចំនួន២.៨២៩នាក់ នៅចក្រភពអង់គ្លេស បានធ្វើតេស្ត វិជ្ជមានកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុស កូរ៉ូណា សរុបនៅក្នុងប្រទេស កើនឡើង ដល់៤.៤៥៧.៩២៣នាក់ ។

អង់គ្លេស ក៏បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បន្ថែមទៀតចំនួន០៩នាក់ ។ សរុបអ្នកស្លាប់នៅចក្រភពអង់គ្លេស នាពេលឥឡូវនេះ បានកើនឡើងដល់១២៧.៧១០នាក់ ។

តួលេខទាំងនេះ រាប់បញ្ចូលចំនួនអ្នកស្លាប់ ដែលបានស្លាប់ក្នុងអំឡុងពេល២៨ថ្ងៃនៃការរកឃើញវិជ្ជមានជាលើកដំបូង ។

តួលេខចុងក្រោយបានបង្ហាញឲ្យដឹងថា ចំនួនវីរុសកូរ៉ូណា ដែលបន្តពូជ របស់ប្រទេសអង់គ្លេស ដែលគេស្គាល់ថា R number តាមការប៉ាន់ប្រមាណចន្លោះ០,៩ និង១,១ ។

ក្រុមវិស្វរកម្មប្រឹក្សាផ្នែកវិទ្យាសាស្ត្រ គ្រប់គ្រងដោយរដ្ឋាភិបាល ហៅកាត់ថា (SAGE) បានឲ្យដឹងថា កាលពីសប្តាហ៍មុន វីរុសកូរ៉ូណា ត្រូវបានគេប៉ាន់ប្រមាណថា បន្តពូជចន្លោះពី០,៨ និង១,១ ។

តួលេខចុងក្រោយមានន័យថា គិតជាមធ្យម ពលរដ្ឋ១០នាក់ បានឆ្លងជំងឺកូវីដ-១៩ នឹងបន្តឆ្លងចន្លោះពីមនុស្ស ០៩នាក់ និង១១នាក់ផ្សេងទៀត ។ បើសិនជា ចំនួន R number មានលើសពី១ វាមានន័យថា ចំនួនករណី នឹងកើនឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top