ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចុះផ្សាយទិន្នន័យ​ ស្តីពីអាវុធវាយលុក ជាយុទ្ធសាស្ត្រ របស់រុស្ស៊ី-អាមេរិក ក្រោមសន្ធិសញ្ញា New START

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានចេញផ្សាយឯកសារមួយ កាលពីថ្ងៃចន្ទ ដោយចុះបញ្ជីចំនួន នៃអាវុធ វាយលុក ជាយុទ្ធសាស្ត្រ ដែលជាកម្មសិទ្ធិ របស់ខ្លួននិង របស់សហរដ្ឋអាមេរិក ក្រោមសន្ធិសញ្ញាកាត់បន្ថយ អាវុធ យុទ្ធសាស្ត្រថ្មី (NEW START) គិតត្រឹមថ្ងៃទី០១ ខែមីនា។

យោងតាមតួលេខចុងក្រោយ ដែលផ្តល់ដោយក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា រុស្ស៊ីមានពង្រាយមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួន ៥១៧ គ្រឿង បានដាក់ពង្រាយមីស៊ីលផ្លោងឆ្លងទ្វីប (SLBMs) និងបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក ធុនធ្ងន់ ខណៈសហរដ្ឋអាមេរិកមាន ៦៥១ គ្រាប់។

លើសពីនេះទៀតសហរដ្ឋអាមេរិក មានក្បាលគ្រាប់ចំនួន ១។៣៥៧ គ្រាប់ ដែលដាក់ពង្រាយ ICBMs និងពង្រាយ SLBMs និងក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានរាប់ សម្រាប់ការដាក់ពង្រាយគ្រាប់បែក ធុនធ្ងន់ ខណៈរុស្ស៊ីមានចំនួន ១,៤៥៦ គ្រាប់។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ខណៈដែលប្រទេសរុស្ស៊ី មានគ្រាប់រ៉ុក្កែត ICBMs និង SLBMs ចំនួន ៧៦៧គ្រាប់ ទាំងមិនដាក់ពង្រាយ និងដាក់ពង្រាយ និងមិនដាក់ពង្រាយគ្រាប់បែកធុនធ្ងន់ សហរដ្ឋអាមេរិកមាន ៨០០ គ្រាប់។

សន្ធិសញ្ញា New START ដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ២០១០ ដោយប្រទេសទាំងពីរ បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានដាក់ពង្រាយដល់ ១,៥៥០ គ្រាប់ ហើយបានដាក់ពង្រាយកាំជ្រួច និងគ្រាប់បែកដល់ ៧០០ សម្រាប់ប្រទេសនីមួយៗ។ វាបានចូលជាធរមាននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០១១ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី០៥ ខែកុម្ភះឆ្នាំ ២០២១៕

ដោយ ឈូក បូរ៉ា

To Top