ព័ត៌មានអន្តរជាតិ

អូស្ត្រាលី​ នឹងបិទស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេស អាហ្គានីស្ថាន

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានប្រកាសក្នុងការ បិទទ្វារស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអាហ្គានីស្ថាន ទីក្រុងកាប៊ុល ខណៈដែលយោធាបរទេស ចាប់ផ្តើមដកខ្លួនជាបណ្តើរៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយរដ្ឋាភិបាលក្រុង Canberra បានបញ្ជាក់ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្រោយពេលខ្លួន អាចមើលឃើញថា ស្ថានភាពសន្តិសុខ នឹងក្លាយទៅជាបញ្ហាមិនច្បាស់លាស់ ហើយបារម្ភថានឹងអាចកើតឡើង នូវអំពើហិង្សាច្រើនឡើង សាជាថ្មីនៅក្នុងប្រទេសនេះ។

ទោះបីជាយ៉ាងណាក្តីអូស្ត្រាលី បានបញ្ជាក់ទៀតថា ទូតរបស់អូស្ត្រាលី នឹងបន្តធ្វើដំណើរជាញឹកញាប់ ទៅកាន់ប្រទេសអាហ្គានីស្ថាន ប៉ុន្តែមិនស្ថិតនៅក្នុងមូលដ្ឋាន ក្នុងប្រទេសអាហ្គានីស្ថានឡើយ ប៉ុន្តែនៅក្នុងប្រទេស ក្នុងតំបន់ជំនួសវិញ។

រំលឹកដែរថាកាលពីខែមេសា ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា យោធាអាមេរិក នឹងត្រូវដកចេញទាំងអស់ ពីអាហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ខែកញ្ញាខាងមុខនេះ បន្ទាប់ពីបានចំណាយពេល២០ឆ្នាំ ក្នុងប្រតិបត្តិការប្រឆាំង ក្រុមភេវរកម្ម នៅក្នុងប្រទេសនេះ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top