ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបង្ហាញក្តីរំភើបរីករាយ ក្នុងការចូលរួមរត់ពាក់កណ្តាល ម៉ារ៉ាតុង នៅអង្គរវត្តជាមួយមនុស្ស មកពីជុំវិញពិភពលោក ជាង១ម៉ឺននាក់ កាលពីចុងសប្តាហ៍ កន្លងមកនេះ។
ក្រៅពីលោកទូតចូលរួម ក៏មានបុគ្គលិក នៃស្ថានទូតចូលរួមជាច្រើន នាក់ផងដែរ។
ក្នុងនោះ លោកបានមានប្រសាសន៍ថា “ខ្ញុំមានចិត្តរំភើបរីករាយ ដោយបានចូលរួមជាមួយអ្នករត់ដទៃទៀត រាប់ពាន់នាក់ ដែលមកពីទូទាំងប្រទេសកម្ពុជា និងពិភពលោក ដើម្បីរត់ប្រណាំងពេលថ្ងៃរះ នៅក្នុងចំណោមប្រាសាទ បូរាណអង្គរដ៏ល្អ!” ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំង នៅមុខអង្គរវត្ត មានអ្នកចូលរួម ១២,១៧៥នាក់មកពី៨៥ប្រទេសលើពិភពលោក កើនឡើងប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៨ ៕