ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីក្រសួង ការពារជាតិ Lloyd Austin ធានាដល់ប្រមុខយោធា អ៊ីស្រាអែល អំពីការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក

បរទេស ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទបានធានា ដល់រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Benny Gantz ថា សហរដ្ឋអាមេរិក បន្តការគាំទ្រអ៊ីស្រាអែល ទាំងស្រុងតែម្តង ។ នេះបើតាមការបញ្ជាក់ របស់លោក John Kirby អ្នកនាំពាក្យ ក្រសួងការពារជាតិ អាមេរិក ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេស អ៊ីស្រាអែល និងហាម៉ាស បានជាប់ក្នុងជម្លោះ ដ៏ជូរចត់ អស់រយៈពេល ១១ ថ្ងៃ ដែលបញ្ចប់ដោយបទឈប់បាញ់គ្នា ដោយមានប្រទេសអេហ្ស៊ីប ធ្វើជាអាជ្ញាកណ្តាល កាលពីថ្ងៃទី ២០ ឧសភា ។

លោក Kirby បានអំពីការសន្ទនារវាងមេដឹកនាំ ទាំងពីរ កាលពីថ្ងៃសុក្រថា “រដ្ឋមន្រ្តីក្រសួង ការពារជាតិ Lloyd Austin បាននិយាយ នៅរសៀលថ្ងៃនេះជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ អ៊ីស្រាអែល លោក Benjamin ‘Benny’ Gantz” ។ លោករដ្ឋមន្រ្តី Austin បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខ របស់អ៊ីស្រាអែល ។

លោក Austin បានប្រាប់លោក Gantz ថា លោកបានចែករំលែកការ គាំទ្ររបស់រដ្ឋបាល Biden សម្រាប់ការកសាងលើបទ ឈប់បាញ់ដើម្បីបង្កើត សន្តិសុខយូរអង្វែង។ ភាគីទាំងពីរបានឯកភាព រក្សាការសម្របសម្រួលយ៉ាង ជិតស្និទ្ធលើអាទិភាពការពាររួម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top