សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២.០១២នាក់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនដល់ ៤៦១.០៥៧នាក់ ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន ៧៩.៦៧០នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុបកើនដល់ ១៦.៤៧១.៦០០នាក់ ។
ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ដែលមានអ្នកស្លាប់ខ្ពស់បំផុតដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣លើពិភពលោក ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។
ប្រេស៊ីល បានចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើសពី ៦៦,៧លានដូស និងពលរដ្ឋជាង២១,៩លាននាក់ បានទទួលការចាក់វ៉ាក់សាំងទាំងពីរកម្រិត ។ ក្រសួងបានបញ្ជាក់ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា