ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាលោក ត្រាំ ព្រមានថាអាមេរិក មានវិធានការជាច្រើន ដើម្បីដោះស្រាយ ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកលោក Robert O’Brien បានព្រមានកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមាន“ ឧបករណ៍ជាច្រើន” ដើម្បីដោះស្រាយ ជាមួយកូរ៉េខាងជើង ប្រសិនបើរបបកុម្មុយនិស្ត បន្តអនុវត្តតាមការ សន្យានុយក្លេអ៊ែររបស់ខ្លួន ។

ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសថាខ្លួនបានធ្វើការសាកល្បង ដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះផ្កាយ រណបភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃសៅរ៍ដោយនិយាយថា ខ្លួននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ“ ទីតាំងយុទ្ធសាស្ត្រ” របស់ប្រទេសនា ពេលអនាគត។

លោកគីម ជុងអ៊ុន បានលើកឡើងថា“ ប្រសិនបើកូរ៉េខាងជើងដើរតាមផ្លូវខុស ពីផ្លូវដែលខ្លួនបានសន្យា ជាមួយប្រជាជនរបស់ខ្លួន ប្រជាជនកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងពិភពលោក លោកគីម ជុងអ៊ុន បាន បន្ថែមថាលោកនឹង លុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ៕

ដោយ ឈូក បូរ៉ា

To Top