ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានកត់ត្រាចំនួន ២០៦ ករណីនៃការការពារជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យ ដែលរួមមានការឆ្លងក្នុងស្រុកចំនួន ២០១ និងការនាំចូលចំនួន ៥ ករណី ដែលសរុបកើនឡើងដល់ចំនួន ៨,៧៤៧នាក់ ។
ក្នុងចំណោមករណីសហគមន៍ចំនួន ១២១ ករណីត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac Giang ដែលជាចំណុចឆ្លងរាលដាលនៃជំងឺរាតត្បាត ៤០ករណីនៅជិតខេត្ត Bac Ninh ៣១ករណីនៅភាគខាងត្បូងទីក្រុងហូជីមិញ និង ៥ នៅខេត្ត Ha Tinh ភាគកណ្ដាលប្រទេស។
ភាគច្រើននៃអ្នកឆ្លងជំងឺ គឺជាទំនាក់ទំនងនៃករណី ដែលបានបញ្ជាក់ពីមុន ឬភ្ជាប់ទៅនឹងចង្កោមនៃ ការបង្ករោគនៅតាមមូលដ្ឋាន។
ក្រសួងបានឲ្យដឹងថា នៅទូទាំងប្រទេសមានអ្នកជំងឺចំនួន ៣,៣៦៨ នាក់បានជាសះស្បើយពី ការឆ្លងរាលដាលនៃវីរុសនេះ ដែលកើនឡើង ៥៨ ពីថ្ងៃសៅរ៍ ហើយមានមនុស្សជាង ១៨៣,៩០០ នាក់ត្រូវបានគេចាត់ចែង និងតាមដាន។
គិតមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ៧,១៩១ ករណី ក្នុងនោះមាន ៥៦២១ ករណីត្រូវបានរកឃើញចាប់តាំងពី ការផ្ទុះឡើងចុងក្រោយបង្អស់នៅចុងខែមេសា ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ៕
ដោយ ឈូក បូរ៉ា