ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖ យុទ្ធនាការលក់ប័ណ្ណនាឡិកា ៥ដុល្លារ ជាការបោកប្រាស់ និងមុខរបរថ្មីលោក សម រង្ស៊ី

ភ្នំពេញ៖ ដោយសារមើលឃើញលោក សម រង្ស៊ី ឧស្សាហ៍បង្កើតព្រឹត្តិការណ៍នានា ប្រមូលថវិកាក្នុងន័យជួយទ្រទ្រងផ្នែក ផ្សេងរបស់អតីតគណបក្សសង្រ្គោះជាតិ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានថ្លែងថា ក្រោមរូបភាពថ្មីមួយទៀតរបស់លោក សម រង្ស៊ី បង្កើតយុទ្ធនាការលក់ប័ណ្ណនាឡិកា ៥ដុល្លារនេះ គឺជាមុខរបរថ្មីមួយទៀតហើយ ដែលជាការបោកប្រាស់ពលរដ្ឋ។

លោក ពេជ្រ ស្រស់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ៧ មិថុនា ថា “ខ្ញុំវាយតម្លៃថា យុទ្ធនាការរបស់លោក សម រង្ស៊ីដែលរ៉ៃអង្គាសលុយរឿងទិញនាឡិកាគាត់នេះ វាគ្រាន់តែជាមុខរបររបស់លោក សម រង្ស៊ីទេ ហើយវាជាយុទ្ធនាការបោកប្រាស់ អ្នកគាំទ្ររបស់លោកតែប៉ុណ្ណោះ ព្រោះលោក សម រង្ស៊ី លោកតែងតែគិតគ្រប់ពេលវេលាថា ធ្វើយ៉ាងណាឲ្យបានលុយ ពីអ្នកគាំទ្រគាត់ដើម្បីឲ្យគាត់មាន លទ្ធភាពចាយនៅខាងក្រៅ ប្រទេសតែប៉ុណ្ណោះឯង” ។

លោកបន្តថា នេះជាអាជីវកម្មថ្មីមួយដែលដូរឈ្មោះអាជីវកម្ម ឬដូរប្រេនរបស់អ្នកគាំទ្រលោក។ លោកថា លោក សម រង្ស៊ី មិនដែលយកលុយដែលខ្លួនរ៉ៃ បានដើម្បីបម្រើផលប្រយោជនន៍ជាតិពលរដ្ឋទេ ជាក់ស្តែងរ៉ៃលុយបង្កើតទូរទស្សន៍ព្រះអាទិត្យ មិនឃើញបង្កើតហើយ បែរជាបាត់ដោយស្ងៀមស្ងាត់ទៅវិញ។

កាលពីថ្ងៃ៦ មិថុនា លោក សម រង្ស៊ី បានប្រកាសប្រមូលថវិកាបានពី ការលក់ប័ណ្ណនាឡិកាចំនួន២២ ៨១៨០ដុល្លារ ក្រោយបញ្ចប់យុទ្ធនាការដើម្បីជួយ ទៅប្រជាពលរដ្ឋរងគ្រោះដោយជំងឺកូវីដ១៩ នៅកម្ពុជា។ យុទ្ធនាការនេះបានចាប់ផ្តើម កាលពីដើមខែឧសភា ៕

To Top