ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីអាស៊ី-ប៉ាស៊ីហ្វិក ព្រមព្រៀងបង្កើនការផលិត និងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្មើភាព

ស៊ីដនី ៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានព្រមព្រៀងគ្នា លើការសម្រេចបាននូវការងើបឡើងវិញ ផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងក្លា ពីជំងឺរាតត្បាត ដោយចាប់ផ្តើមពីការពន្លឿន ការចែកចាយវ៉ាក់សាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន ។

រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចំនួន ២១រូប ដែលបង្កើតជាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានជួបគ្នានៅពេល មានការរីករាលដាល នៃជំងឺរាតត្បាត ដោយមានប្រទេស ណូវែលសេឡង់ ដែលជាម្ចាស់ផ្ទះ APEC បច្ចុប្បន្នធ្វើជាប្រធាន ។

នៅក្នុងសេចក្តីថ្លែង ការណ៍រួម ដោយសង្កត់ធ្ងន់ថា“ ដោយទទួលស្គាល់តួនាទី នៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាគុណប្រយោជន៍ សាធារណៈសកល យើងចាំបាច់ត្រូវពន្លឿន ការផលិត និងចែកចាយវ៉ាក់សាំង ប្រកបដោយប្រសិទ្ធភាព ធានាគុណភាព និងតម្លៃសមរម្យ” ។ តួនាទីរបស់ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងការធានាការទទួលថ្នាំបង្ការ ដែលរីករាលដាល និងស្មើភាពគ្នា។

រដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានឲ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ APEC នឹងធ្វើការយ៉ាងសកម្មដើម្បីគាំទ្រ ដល់ការពិភាក្សាសម្រាប់ការលះបង់ ជាបណ្តោះអាសន្ន នៃការការពារកម្មសិទ្ធិបញ្ញា លើវ៉ាក់សាំងជំងឺកូវីដ-១៩ ។

ការលើកឡើងអំពីការលើកលែងនេះ ត្រូវបានរាប់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍នេះ ខណៈប្រទេសណូវែលសេឡង់ បានប្រកាសគាំទ្រ សំណើ របស់ឥណ្ឌា និងអាហ្វ្រិកខាងត្បូង សម្រាប់អង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ឈប់ការការពារកម្មសិទ្ធិបញ្ញា ជាបណ្តោះអាសន្នលើវ៉ាក់សាំង ។

បន្ថែមលើសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីបានចេញច្បាប់ដាច់ ដោយឡែកមួយ លើបណ្តាញផ្គត់ផ្គង់វ៉ាក់សាំង ការពារជំងឺកូវីដ – ១៩ ដែលថាសេដ្ឋកិច្ច APEC នឹងពន្លឿនលំហូរ និងឆ្លងកាត់វ៉ាក់សាំងទាំងអស់ និងទំនិញពាក់ព័ន្ធ តាមរយៈកំពង់ផែអាកាស សមុទ្រ និងដីគោក ៕

ដោយ ឈូក បូរ៉ា

To Top