បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នៅសប្តាហ៍នេះ ត្រូវបានគេដឹងថាបានទទួលរងពិន័យ ជាទឹកប្រាក់ប្រមាណជា២២០លានផោន ដោយអជ្ញាធរនៃប្រទេសបារាំងក្រោម បទចោទប្រកាន់ករណី រំលោភបំពានការផ្សាយពាណិជ្ជកម្ម។
ក្រុមអ្នកឃ្លាំមើលទៅលើការប្រកួតប្រជែង របស់ប្រទេសបារាំងបាននិយាយថា Google បានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើសេវាកម្មបម្រើ អតិថិជនរបស់ខ្លួនដោយ វិធីនៃការរារាំងដៃគូប្រជែងទីផ្សារផ្សេងទៀត។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងធ្វើការផ្លាស់ប្តូរវិធីសាស្ត្រនៃផ្សព្វផ្សាយ ពាណិជ្ជកម្មទៅលើអាជីវកម្ម ទាំងឡាយនាពេលខាងមុខឆាប់ៗនេះ។
គួរឲ្យដឹងដែរថាហេតុការណ៍ស្រដៀងគ្នានេះ ធ្លាប់បានកើតឡើងជាច្រើនដងមកហើយ ដែរដែលក្នុងនោះកាលពិឆ្នាំ២០១៩ក្រុមហ៊ុន Google ធ្លាប់ទទួលរងប្រាក់ពិន័យ ប្រមាណជា១,២៨ពាន់លានដុល្លារ ពីសហភាពអ៊ឺរ៉ុបរងការពិន័យប្រមាណជា៤៤លានដុល្លារ ពីប្រទេសបារាំងកាលពីឆ្នាំ២០១៩ ប្រាក់ពិន័យប្រមាណជា៣,៩ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨ ដោយសហភាពអ៊ឺរ៉ុបនិងជាង 2 ពាន់លានដុល្លារ ផ្សេងទៀតកាលពីឆ្នាំ២០១៧៕
ប្រែសម្រួល៖ស៊ុនលី