សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្សចំនួន០៩នាក់បាត់បង់ជីវិត និង០៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧប្បត្តិហេតុរលំបាក់អគារ០១កន្លែង នៅភាគនីរតីនៃប្រទេសកូរ៉េខាងត្បូង ។
អគារដែលមានកម្ពស់៥ជាន់ ស្ថិតក្រោមការកម្ទេចចោលដែលគេមិនរំពឹងថា ដួលរលំ កាលពីរសៀលថ្ងៃពុធ នៅក្រុង ។ Gwangju ស្ថិតនៅភាគនីរតីនៃប្រទេស ហើយត្រូវបានគេរាយការណ៍ថា ក្រុមអាជ្ញាធរពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុនោះ ដែលកើតឡើងនៅវេលាម៉ោង៤និង២២នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧និង២២នាទីម៉ោងសកល ។
រថយន្តក្រុងដឹកអ្នកដំណើរ០១គ្រឿង ដែលបានឈប់នៅឯស្ថានីយមួយ នៅជិតទីតាំងសំណង់ ត្រូវបានកប់ដោយកំទេចកំទីបាក់បែក ហើយបានសម្លាប់មនុស្សអស់០៩នាក់ និង០៨នាក់ផ្សេងទៀតបានរងរបួស ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជិតនោះ ។
ក្រុមអ្នកជួយសង្គ្រោះ បានជួយស្រោចស្រង់ជីវិតពលរដ្ឋបានចំនួន១៧នាក់ ដែលភាគច្រើនអ្នកទំាងនោះយកចេញពីរថយន្តក្រុងដែលកប់ដោយកំទេចកំទី និងបានធ្វើការរុករកអ្នកថ្មើរជើង ឬកម្មករសំណង់ដែលនៅជាប់ក្រោមនោះ ។
ប៉ូលិស និងក្រុមអាជ្ញាធរពន្លត់អគ្គីភ័យ បានធ្វើការស៊ើបអង្កេតទៅលើមូលហេតុពិតប្រាកដនៃគ្រោះអកុសលនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា