ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បើកកិច្ចប្រជុំកាកបាទក្រហម ស្របពេលមានការពន្យាពេល ថ្នាំវ៉ាក់សាំងកូវីដ១៩

បរទេស៖ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើកិច្ចប្រជុំកាកបាទក្រហមរបស់ខ្លួន នេះបើតាមការនិយាយឲ្យដឹកពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅក្នុងសេចក្តីរាយការណ៍មួយ ដែលបានរំឭកដល់ការឆ្លើយតបរបស់ប្រទេសចំពោះ ជម្ងឺកូវីដ១៩ ឬក៏ថ្នាំវ៉ាក់សាំងនោះទេ។

កាសែតបក្សពលករកូរ៉េ Rodong Sinmun បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា កាកបាទក្រហមរបស់ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើកិច្ចប្រជុំកាលពីថ្ងៃអង្គារនិងថ្ងៃពុធ ដើម្បីពិនិត្យឡើងវិញពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២០ ហើយយុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅ នៃផែនការរយៈពេល១០ឆ្នាំ សម្រាប់ឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នា ផងដែរ។

កាសែត Rodong Sinmun បាននិយាយដូច្នេះថា “ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រយ៉ាងជោគជ័យ មន្ត្រីកាកបាទក្រហមនិងអ្នកស្ម័ក្រចិត្ត ត្រូវតែរួបរួមសាមគ្គីគ្នា ហើយពួកគេត្រូវតែទប់ស្កាត់ សោកនាដកម្មនិងសម្រាលទុក្ខវេទនា ព្រមទាំងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន”។

កាសែតដដែលនេះក៏បាននិយាយផងដែរថា មន្ត្រីតំណាងឲ្យរដ្ឋាភិបាលកណ្ដាលនិងតំបន់នានាក្រៅទីក្រុងព្យុងយ៉ាង បានចូលរួមក្នុងកិច្ចប្រជុំនេះ។ សកម្មភាពកាកបាទក្រហមយុវជនរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានគេបង្ហាញថា ជាគម្រោងដ៏សំខាន់របស់រដ្ឋាភិបាលកូរ៉េខាងជើង៕ប្រែសម្រួល៖ប៉ាង កុង

To Top