បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងតូក្យូកំពុង តែពិភាក្សាគ្នា អំពីដំណើរទស្សនកិច្ច មកកាន់ប្រទេសជប៉ុន របស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហ្សាស្សាន រ៉ូហានី នៅក្នុងខែនេះ ក្នុងគោលបំណងព្យាយាមដោះស្រាយភាពជាប់គាំង ក្នុងបញ្ហានុយក្លេអ៊ែ របស់អ៊ីរ៉ង់ជាមួយអាមេរិក ។
លោក ស៊ិនហ្ស៊ូ អាបេ ក៏បាននិយាយផងដែរថា ប្រទេសជប៉ុន ចង់ធ្វើកិច្ចខិតខំប្រឹងប្រែង គ្រប់បែបទាំងអស់ ដើម្បីជំរុញឲ្យមានសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។ ជប៉ុនរក្សាចំណងមិត្តភាពល្អ ទាំងជាមួយសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ហើយនាពេលថ្មីៗនេះ បានព្យាយាមបន្ធូរបន្ថយ ភាពតានតឹង រវាងប្រទេសទាំងពីរនោះ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្ស៊ូ អាបេ ធ្លាប់បានធ្វើដំណើរទស្សនកិច្ច ទៅប្រទេសអ៊ីរ៉ង់ នៅក្នុងខែកក្កដា និងបានជួបជាមួយលោក រ៉ូហានី និងមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ហើយនៅក្នុងអំឡុងពេលនោះ លោក Khamenei បានលើកឡើងពីគោលជំហរអ៊ីរ៉ង់ថា អ៊ីរ៉ង់គ្មានបំណងផលិត ឬក៏ប្រើប្រាស់អាវុធនុយ ក្លេអ៊ែនោះឡើយ ៕
ប្រែសម្រួល៖ប៉ាង កុង