ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិ អាមេរិក ៖ អាមេរិកកំពូងពន្លឿន ការអភិវឌ្ឍមីស៊ីល លឿនជាងសម្លេង

បរទេស ៖ ការអភិវឌ្ឍផលិតមីស៊ីលលឿនជាងសម្លេងរបស់អាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនល្បឿន ប៉ុន្តែក្រសួងការពារជាតិ នៃប្រទេសនេះ បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា ខ្លួនកំពុងតែស្ថិតនៅក្នុង កញ្ចប់ថវិកា៦,៦ពាន់លានដុល្លារ សម្រាប់កម្មវិធីអាវុធ ។

ប្រធានកម្មវិធីអាវុធលឿន ជាងសម្លេង នៅការិយាល័យអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកស្រាវជ្រាវ និងវិស្វកម្ម លោក Mike White បាននិយាយប្រាប់មជ្ឈមណ្ឌល សិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ កាលពីសប្ដាហ៍មុនថា កម្មវិធីយោធាអាមេរិកអភិវឌ្ឍ មីស៊ីលលឿនជាងសម្លេង គឺជាកត្តាដ៏សំខាន់មួយ នៃកិច្ចប្រឹងប្រែង ធ្វើទំនើបកម្មរបស់ក្រសួង ការពារជាតិ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់មន្ទីរបញ្ចកោណ។

លោក Mike White បានមានប្រសាសន៍យ៉ាងដូច្នេះថា អាវុធ ដែលមានសមត្ថភាពរត់ក្នុងល្បឿនលឿន ជាងល្បឿនសម្លេង៥ដង និងមានសមត្ថភាព អាចបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែ គឺកំពុងត្រូវបានអភិវឌ្ឍ ឲ្យជាក្រុមអាវុធមាន សមត្ថភាពបាញ់ចេញពីលើដី ពីសមុទ្រ និងពីអាកាស។

គួរបញ្ជាក់ថា បន្ថែមលើល្បឿនលឿន ជាងសម្លេង ហើយនោះ អាវុធលឿនជាងសម្លេង អាចគេចពីប្រព័ន្ធការពារមីស៊ីល ជំនាន់ចាស់ៗ ហើយកិច្ចប្រឹងប្រែង អភិវឌ្ឍបន្ថែម រួមមានទាំងវិធានការ ការពារប្រឆំាង នឹងសមត្ថភាពវាយប្រហារលឿន ជាងសម្លេងរបស់សត្រូវ គឺរុស្ស៊ី ចិន និងសហរដ្ឋអាមេរិក កំពុងតែប្រកួតប្រជែងគ្នា អភិវឌ្ឍផលិត មីស៊ីលប្រភេទនេះ៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top