ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ៖ អ្នកប្រជាធិបតេយ្យ នៅអាមេរិក ជ្រើសរើសលោកស្រី គ្លីនតុន សម្រាប់តំណែងប្រធានាធិបតី ទោះបីលោកស្រីមិនឈរឈ្មោះ

បរទេស៖ ការស្ទង់មតិថ្មីមួយ ដែលធ្វើទៅលើអ្នកប្រជាធិបតេយ្យ បានចុះឈ្មោះលោកស្រី ហ៊ីលឡារី គ្លីនតុន ជាជម្រើសកំពូល របស់ពួកគេ សម្រាប់ការតែងតាំង ប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យឆ្នាំ ២០២០ ទោះបីជាលោកស្រីមិនបានឈរឈ្មោះក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការស្ទង់មតិតាមអ៊ិនធឺរណែតHarris Poll ដែលចេញផ្សាយ ដោយមជ្ឈមណ្ឌលសិក្សានយោបាយអាមេរិក នៅ Harvard found បានរកឃើញថា លោកស្រីគ្លីនតុន ទទួលបានសម្លេងគាំទ្រ ២១ ភាគរយ ទោះបីជាលោកស្រីមិន បានឈរឈ្មោះសម្រាប់សេតវិមាននៅឆ្នាំ ២០២០ ក៏ដោយ។ ការស្ទង់មតិនោះ លោកស្រីត្រូវបានតាមពីក្រោយដោយអតីតអនុប្រធានាធិបតី Joe Biden មានសំឡេងគាំទ្រ ២០ភាគរយ, សមាជិកព្រឹទ្ធសភាលោក Bernie Sanders ១២ភាគរយ, សមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren ៩ភាគរយ និងអតីតអភិបាលក្រុងញូវយ៉កលោក Michael Bloomberg ៧ភាគរយ ។

ការស្ទង់មតិរួមមានអ្នកបោះឆ្នោត ១.៨៥៩ នាក់ ហើយត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ២៧ និង ២៩ ខែវិច្ឆិកាឆ្នាំនេះ។

ក្រុមអ្នកស្ទង់មតិក៏បានស្ទង់មតិ អ្នកឆ្លើយសំណួរ ដោយគ្មានលោកស្រីគ្លីនតុនចូលរួមប្រកួតប្រជែង ដោយលទ្ធផលគឺលោក Biden បានទទួលសំឡេងគាំទ្រ ២៩ ភាគរយ បន្ទាប់មកលោក Sanders ទទួលបាន ១៦% និងលោកស្រី Warren ទទួលបាន ១៣% ។

លោកស្រីគ្លីនតុនបាននិយាយម្តង ហើយម្តងទៀតថា លោកស្រីនឹងមិនឈរឈ្មោះជាប្រធានាធិបតី ម្តងទៀតឡើយ ទោះបីលោកស្រីបានប្រាប់កម្មវិធី “Graham Norton Show” នៅចក្រភពអង់គ្លេសកាលពីចុងសប្តាហ៍មុន ថា មានការសុំយ៉ាង ទទូចដើម្បីឱ្យលោកស្រីឈរ ឈ្មោះជាប្រធានាធិបតីជាថ្មីទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top