BBC៖ នាយករដ្ឋមន្រ្តី របស់សាធារណរដ្ឋ ឆែក បាននិយាយថា មនុស្សចំនួន ៦ នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារមួយ នៅមន្ទីរពេទ្យមួយកន្លែង នៅសាធារណរដ្ឋឆែក។ ខ្មាន់កាំភ្លើងនៅតែបន្ត គេចខ្លួននៅឡើយ បន្ទាប់ពីបានបើក ការបាញ់ប្រហារ នៅក្នុងបន្ទប់រង់ចាំ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ប៉ូលីសបាននិយាយថា មន្រ្តីត្រូវបានគេហៅ ទៅមន្ទីរពេទ្យ នៅភាគឦសានទីក្រុង Ostrava កាលពីថ្ងៃអង្គារ។
យោងតាមរបាយការណ៍ គឺការបាញ់សម្លាប់នេះ បានកើតឡើង នៅគ្លីនិកព្យាបាល រោគផ្លូវចិត្ត។ មន្ទីរពេទ្យទាំងមូល ត្រូវបានចាក់សោរ។
វេជ្ជបណ្ឌិតម្នាក់ នៅខាងក្នុងមន្ទីរពេទ្យ បានប្រាប់គេហទំព័រ Aktualne ថា បុគ្គលិកត្រូវបានចាក់សោរ នៅតាមសាលធំមួយ រង់ចាំការបញ្ចប់ ភាពអាសន្ន។
ជនសង្ស័យបានប្រើ កាំភ្លើងខ្លីមួយដើម ហើយបើតាមសម្តី របស់ប៉ូលីសបាននិយាយថា ពួកគេមានឈ្មោះបុរសនោះរូបថត និងស្លាកលេខយានយន្ត ហើយពួកគេបាន ប្រើឧទ្ធម្ភាគចក្រ ដើម្បីស្វែងរកគាត់៕
ប្រែសម្រួលៈ ណៃ តុលា