បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានដាក់ទណ្ឌកម្ម មន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ វេណេស៊ុយអេឡា ពីររូប ដែលប្រើប្រាស់ ឋានៈរបស់ខ្លួន ដើម្បីទទួលបានប្រាក់ ចំណូលសម្រាប់ ការលក់លិខិតឆ្លងដែន។
ការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិ បរទេសរបស់ក្រសួង រតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានបន្ថែមប្រធាន ផ្នែកសេវាកម្មរដ្ឋបាលនៃអត្តសញ្ញាណកម្ម និងអន្តោប្រវេសន៍ របស់ប្រទេស វេណេស៊ុយអេឡា លោក Gustavo Adolfo Vizcaino Gil និងអ្នកកាន់តំណែង នេះពីមុន គឺលោក Juan Carlos Dugarte Padron ទៅក្នុងបញ្ជីមន្ត្រីវេណេស៊ុយអេឡាជាប់ទណ្ឌកម្ម។
ចំណែករដ្ឋមន្ត្រី ការបរទេស វេណេស៊ុយអេឡា លោក Jorge Arreaza បានរិះគន់ទណ្ឌកម្មនោះ ថាជារឿងមិនសមហេតុផល និងជាភ័ស្តុតាងនៃភាព អស់សង្ឃឹមនិងការវង្វេងវង្វាន់ ដ៏រ៉ាំរ៉ៃរបស់រដ្ឋបាលលោក ត្រាំ ពាក់ព័ន្ទទៅនឹងប្រទេស វេណេស៊ុយអេឡា ៕
ប្រែសម្រួល៖ប៉ាង កុង