ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៦៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើុយចំនួន៤២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៣៨នាក់ និងស្លាប់៨នាក់៕