យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវដំណោះស្រាយមួយ ដែលបរិហារដល់យោធាមីយ៉ាន់ម៉ា ក្នុងន័យខ្លាំងបំផុតលើរដ្ឋប្រហារខែកុម្ភៈរបស់ខ្លួន ដែលបានបណ្តេញមេដឹកនាំដែលជាប់ឆ្នោត ក៏ដូចជាការប្រើប្រាស់ អំពើហឹង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេស។
ដំណោះស្រាយដែល បានព្រមព្រៀងគ្នាក្នុងការ បោះឆ្នោតភាគច្រើនក៏ស្វែងរក “រារាំងលំហូរអាវុធ” ចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ ខណៈដែលអំពាវនាវឱ្យមាន ការដោះលែងជាបន្ទាន់របស់ អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំ ដែលជាប់ឃុំឃាំងដទៃទៀត។
ដំណោះស្រាយនេះ បានថ្កោលទោសចំពោះ“ អំពើហឹង្សាហួសហេតុ និងដ៍សាហាវ” ដោយយោធាមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យមានការវិលត្រឡប់ទៅ រកការផ្លាស់ប្តូរប្រជាធិបតេយ្យ នៅក្នុងប្រទេសឡើងវិញ។
ប្រទេសចំនួន ១១៩ បានគាំទ្រសេចក្តីសម្រេចចិត្តនេះ ដោយមានប្រទេសចំនួន ៣៦ រួមមានប្រទេសចិន និងរុស្ស៊ី ដែលបានបដិសេធ ហើយមានតែប្រទេសបេឡារុស្សប៉ុណ្ណោះ ដែលបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនោះ ។
ទោះបីជាការអនុម័តសេចក្តី សម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ត្រូវបានគេមើលឃើញថា ជាការព្រមានជាអន្តរជាតិ ដល់របបយោធាភូមាប្រឆាំងនឹង ការបង្ក្រាបបន្ថែមទៀតលើក្រុមអ្នកតវ៉ាក៏ដោយ ក៏ប្រទេសជាច្រើនដែលមិនព្រម បោះឆ្នោតបានបង្ហាញថា ពិភពលោកនៅតែបែកបាក់លើបញ្ហានេះ។
ប្រទេសថៃ និងប្រ៊ុយណេ ក៏ស្ថិតក្នុងចំណោមរដ្ឋសមាជិកទាំង ៣៦ របស់អង្គការសហប្រជាជាតិផងដែរ។ លោក Lichtenstein បាននាំមុខក្នុងការធ្វើសេចក្តីព្រាងឯកសារនេះ ដោយមានប្រទេសចំនួនជាង ៥០ រួមទាំងអង់គ្លេស ជប៉ុន និងសហរដ្ឋអាមេរិក ចូលរួមជាអ្នកឧបត្ថម្ភរួមគ្នា ៕
ដោយ ឈូក បូរ៉ា