ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អេហ្ស៊ីបជួប ពិភាក្សាគ្នា ជាមួយនឹងរដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីបលោក Abdel Fattah al Sisi និងរដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី លោក Hishammuddin Tun Hussein ដែលកំពុងបំពេញ ទស្សនកិច្ចក្នុងប្រទេសអេសហ្ស៊ីបនោះគឺបានជួបពិភាក្សាគ្នារួចរាល់ហើយ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ។

កិច្ចពិភាក្សាត្រូវបានគេមើលឃើញថា បានធ្វើឡើងទៅលើប្រធានបទជា ច្រើនដូចជាការពង្រឹងចំណងទំនាក់ទំនងទ្វេរភាគីនិងក៏ដូចជា បញ្ហាក្នុងតំបន់និងអន្តរជាតិជាច្រើន ទៀតផងដែរ។

នៅក្រោយកិច្ចប្រជុំលោក Sisi បានធ្វើការគូសបញ្ជាក់ថាអេហ្ស៊ីប គឺបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយម៉ាឡេស៊ីជាពិសេសនៅក្នុងវេទិការអន្តរជាតិផ្សេងៗ និងក៏ដូចជាការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅកម្រិតសេដ្ឋកិច្ចពាណិជ្ជកម្មនិង វិនិយោគផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top