Covid-19

Breaking News: ប្រធាន WHO ប្រចាំកម្ពុជា ព្រួយបារម្ភពីមេរោគកូវីដ១៩ ប្រភេទថ្មីនៅកម្ពុជា (Video)

ភ្នំពេញ: ប្រធាន WHO ប្រចាំកម្ពុជា លោកស្រី វេជ្ជបណ្ឌិត Li Ailan បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពី មេរោគកូវីដ១៩ ប្រភេទថ្មី Delta នៅកម្ពុជា ។

តាមរយ:បណ្តាញសង្គម Tweeter លោកស្រី Li បានសរសេរ នៅមុននេះបន្តិចថា ការឆ្លងនិងជំងឺផ្សេងៗទៀតនៃមេរោគប្រភេទថ្មីនេះ បានគេរំពឹងទុកនៅក្នុង
ប្រទេសកម្ពុជា។

លោកស្រីបន្តថា “យើងត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ធ្វើសកម្មភាពប្រកបដោយ ទំនួលខុសត្រូវ ជាមួយគ្នា”។ និងដោយបន្ថែមថា វិធានការណ៍ការពារបច្ចុប្បន្ន ជួយប្រឆាំងនឹងបញ្ហាប្រឈមថ្មីៗ ប្រសិនបើត្រូវបានអនុវត្ត ប្រកបដោយប្រសិទ្ធភាព៕

ដោយ: សយ សុភា

To Top