ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា គ្មានការសម្រេចចិត្ដណាមួយ លើការពង្រីកកិច្ចព្រមព្រៀងជាមួយ IAEA នោះទេ

" "

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ មិនទាន់សម្រេចចិត្តលើការ ពង្រីកកិច្ចព្រមព្រៀងមុននេះ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Khatibzadeh បានលើកឡើងថា“ កិច្ចព្រមព្រៀងជាមួយ IAEA គឺដើម្បីដោះស្រាយកង្វល់ មួយចំនួនរបស់ទីភ្នាក់ងារនេះ នៅក្នុងក្របខ័ណ្ឌនៃច្បាប់របស់សភា។ យើងបានយល់ព្រមមិន ប្រមូលកាមេរ៉ានោះទេ ប៉ុន្តែមិនផ្តល់ឱ្យទីភ្នាក់ងារនូវព័ត៌មាន និងអ្វីដែលកំពុងត្រូវបាន កត់ត្រាទុកនោះដែរ” ។

" "

នៅពេលសួរថា តើមានកាលបរិច្ឆេទផុតកំណត់ សម្រាប់ការសម្អាតទិន្នន័យម៉ាស៊ីនថតរបស់ IAEA ដែលបានតំឡើងនៅតាមរោងចក្រ នុយក្លេអ៊ែរអ៊ីរ៉ង់មួយចំនួនដែរឬទេ?

" "

ផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងការដាក់ ទណ្ឌកម្មត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ នៅខែធ្នូ ឆ្នាំ២០២០ ដែលតម្រូវឱ្យមានវិធានការ ផ្សេងទៀតរដ្ឋាភិបាលអ៊ីរ៉ង់ បញ្ឈប់ការអនុវត្តពិធីសារបន្ថែម លើសន្ធិសញ្ញាមិនរីកសាយអាវុធ នៅថ្ងៃទី២៣ ខែកុម្ភៈ ក្នុងករណីដែលទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ មិនបានដកចេញ។

IAEA និងមន្រ្តីអ៊ីរ៉ង់បានឈានដល់ការ យោគយល់គ្នាជាបណ្តោះអាសន្ន កាលពីខែកុម្ភៈ ដើម្បីរក្សាកាមេរ៉ាឃ្លាំមើលរបស់ IAEA ក្រោមការត្រួតពិនិត្យរបស់អ៊ីរ៉ង់ ក្នុងរយៈពេល ៣ខែរហូតដល់ថ្ងៃទី២៤ ខែឧសភា ហើយបញ្ជូនឯកសារទាំងនោះទៅទីភ្នាក់ងារនេះ តែបន្ទាប់ពីការដាក់ទណ្ឌកម្ម លើប្រទេសនេះត្រូវបានដកចេញ ៕

ដោយ ឈូក បូរ៉ា

To Top