ព័ត៌មានជាតិ

៥ខែ ឆ្នាំ២០២១ ភ្ញៀវអន្តរជាតិ ជាង៩ម៉ឺននាក់ ធ្វើដំណើរចូលមក កម្ពុជា

ភ្នំពេញ  ៖ ផ្អែកតាមរបាយការណ៍របស់  នាយកដ្ឋានស្ថិតិទេសចរណ៍ បានបញ្ជាក់ថា  រយៈពេល៥ខែ  ឆ្នាំ២០២១ (មករា-ឧសភា) ភ្ញៀវទេសចរអន្តរជាតិ  ចំនួន៩១,៥៩៦ នាក់ ធ្វើដំណើរចូលមកប្រទេសកម្ពុជា។

ភ្ញៀវអន្ដរជាតិ  ជាង៩ម៉ឺននាក់  នោះ  ភាគច្រើន  ជាអ្នកជំនួញ និងអ្នកវិនិយោគ  ជាដើម។

របាយការណ៍  ដដែល  រៀបរាប់ ថា  «ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់ ធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេល ដូចគ្នានៅឆ្នាំ២០២០»។

សូមរំលឹកថា  នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរចូលមកកាន់ ប្រទេសកម្ពុជា មានចំនួន សរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០.២ បើធៀបនឹងឆ្នាំ២០១៩៕

To Top