ព័ត៌មានអន្តរជាតិ

ក្រុមប្រឆាំង រដ្ឋាភិបាលថៃ ប្តូរទិសដៅ ទៅដាក់សម្ពាធ ទៅលើ គណបក្សចម្រុះវិញ

បរទេស៖ “ ហ្វូងមនុស្សដ៏ច្រើនកុះករ” បានផ្លាស់ប្តូរគោលដៅរបស់ខ្លួន ដើម្បីដាក់សម្ពាធគណបក្សចម្រុះ បន្ទាប់ពីក្រុមប្រឆាំងរដ្ឋាភិបាលជាច្រើន មុនពេលដែលខ្លួនបរាជ័យ ក្នុងការជំរុញឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមបាតុករប្រឆាំងលោកប្រាយុទ្ធ ចាន់អូចា ដែលដឹកនាំដោយសកម្មជនលោក Sombat Boonngam-anong, នៅថ្ងៃសៅរ៍បានធ្វើបាតុកម្មមួយផ្សេងទៀត ដែលមានឈ្មោះថា “Sombat Tour” នៅទីក្រុងបាងកក បន្ទាប់ពីបាតុកម្មមួយបានធ្វើឡើងកាលពីថ្ងៃសៅរ៍។

ការធ្វើដំណើរនេះបានធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាលនៃគណបក្សប្រជាធិបតេយ្យ និង គណបក្ស Bhumjaithai នៅពេលរសៀល។ ពួកគេបានជំរុញឱ្យបក្សទាំងពីរដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះប្រាយុទ្ធចាន់អូចា ដោយហេតុផលថាការចាកចេញរបស់ពួកគេ នឹងធ្វើឱ្យខូចខាតដល់មូលដ្ឋានបោះឆ្នោតរបស់រដ្ឋាភិបាលនៅក្នុងសភានិងបង្កឱ្យមានប្រតិកម្មជាច្រវ៉ាក់។

ពួកគេសង្ឃឹមថា វានឹងនាំទៅដល់ការលាលែងរបស់ឧត្តមសេនីយ៍ប្រាយុទ្ធ ការរំលាយសភា ឬយ៉ាងហោចណាស់ការជជែកដេញដោលដកទំនុកចិត្ត ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការតែងតាំងនាយករដ្ឋមន្រ្តីថ្មី៕ ប្រែសម្រួលៈ ណៃ តុលា

To Top