ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសអាមេរិក ចំពោះការបន្ថែមអង្គភាពចិនចំនួន ២៣ ទៅក្នុងបញ្ជីអង្គភាពត្រួតពិនិត្យការនាំចេញរបស់ខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ប្រទេសចិនប្រឆាំងដាច់ខាតនឹងសហរដ្ឋអាមេរិក ដែលបន្ថែមអង្គភាពចំនួន ២៣ របស់ចិន ទៅក្នុងបញ្ជីអង្គភាពត្រួតពិនិត្យការនាំចេញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មឆនចិនស៊ិនហួ។

យោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការផ្លាស់ប្តូរនេះដោយមិនយកចិត្តទុកដាក់លើអង្គហេតុបានកើតឡើង ដោយផ្អែកលើមូលដ្ឋានដូចជា “សិទ្ធិមនុស្ស” ដែលសហរដ្ឋអាមេរិក លើកយកហេតុផលនៃសន្តិសុខជាតិ និងរំលោភការគ្រប់គ្រងការនាំចេញ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា នេះគឺជាការគៀបសង្កត់ដោយមិនសមហេតុផលដល់សហគ្រាសចិន និងជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលចិន ប្រឆាំងដាច់ខាត។

ដោយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការអនុវត្តន៍ខុសភ្លាមៗអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន៕

ដោយ ឈូក បូរ៉ា

To Top