ព័ត៌មានអន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី ទទូចឲ្យអង្គការសហប្រជាជាតិ ច្រានចោលករណី ប្រល័យពូជសាសន៍ប្រឆាំងនឹង ប្រទេសមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ថា កាលពីថ្ងៃព្រហស្បតី៍ម្សិលមិញនេះ លោកស្រី អ៊ុងសាន ស៊ូជី បានទទូចដល់ចៅក្រម នៃអង្គការសហប្រជាជាតិ ឲ្យទាត់ចោលនូវករណី ប្រល័យពូជសាសន៍ ប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ដោយបានព្រមានថា ខ្លួនប្រថុយនឹងការ គ្រប់គ្រងវិបត្តិ ដែលបង្ខំឲ្យពលរដ្ឋម៉ូស្លីម រ៉ូហ៊ីងយ៉ា ប្រមាណជិត៣/៤ភាគរយ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

នៅក្នុងអំណះអំណាងបញ្ចប់របស់លោកស្រី បន្ទាប់ពីសវនាការអស់រយៈពេល៣ ថ្ងៃនៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មេដឹកនាំស៊ីវិល របស់ប្រទេសមីយ៉ាន់ម៉ា បានចេញការព្រមានយ៉ាងខ្លាំង ដល់ចៅក្រមថា ការ អនុញ្ញាតឱ្យករណីរបស់ហ្គំប៊ី ប្រឆាំងនឹងមីយ៉ាន់ម៉ា អាចឈានទៅមុខ អាចធ្វើឱ្យអន្តរាយដល់ការផ្សះផ្សាគ្នា ។

លោកស្រី អ៊ុងសាន ស៊ូជី ដែលការការពារឧត្តមសេនីយ៍ដដែល ដែលលោកស្រីធ្លាប់ប្រឆាំង បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកស្រី នៅក្រៅប្រទេសជានិមិត្តរូបនៃសិទ្ធិ ហើយថែមទាំងបានបង្ហាញរូបភាព នៃការប្រកួតបាល់ទាត់មួយ ដែលថ្មីៗនេះបានលេងនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ដោយអំពើហិង្សាក្នុងឆ្នាំ២០១៧ ដែលជាភ័ស្តុតាងបង្ហាញថា សន្តិភាពកំពុងវិលត្រឡប់មកវិញ ។

លោកស្រី អ៊ុងសានស៊ូជី ដែលបានស្លៀកសម្លៀកបំពាក់ និងផ្កាប្រពៃណីរបស់មីយ៉ាន់ម៉ា គៀបជាប់សក់របស់លោកស្រី បានថ្លែងថា “ ខ្ញុំសូមអធិស្ឋានថា ការសម្រេចចិត្តដែលអ្នកធ្វើដោយប្រាជ្ញា និងចក្ខុវិស័យនៃយុត្តិធម៌ នឹងជួយយើងបង្កើតសាមគ្គីភាព ចេញពីភាពចម្រុះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top