ព័ត៌មានអន្តរជាតិ

ឥណ្ឌាដាក់ពង្រាយកងទ័ព នៅភាគឦសានប្រទេស ក្នុងពេលមានការតវ៉ាវិសោធនកម្ម ទទួលបានសិទ្ធិពលរដ្ឋ ដ៏ចម្រូងចម្រាស់

បរទេស៖ រដ្ឋអាសាម នៅក្នុងប្រទេសឥណ្ឌា បានដាក់បំរាមគោចរគ្មានកំណត់ នៅក្នុងរដ្ឋធានី Guwahati របស់ខ្លួនដែលជាចំណុចកំពូល នៃការតវ៉ាដោយហិង្សា ប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដ៏ចម្រូងចម្រាស ក្នុងការផ្តល់សិទ្ធិជាពលរដ្ឋ ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រសិនបើពួកគេមិនមែនជាមូស្លីម។ សភាឥណ្ឌាបានផ្តល់ការយល់ព្រម ចំពោះច្បាប់នេះកាលពីថ្ងៃពុធ (១១ ធ្នូ) ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការកៀរគរអ្នកតវ៉ា ប្រឆាំងនឹងបទបញ្ជាហាមឃាត់នៅរដ្ឋ Guwahati នៅថ្ងៃព្រហស្បតិ៍ ហើយបានធ្វើបាតុកម្ម នៅតាមដងផ្លូវប្រឆាំងនឹង ច្បាប់ប្រជាពលរដ្ឋ (វិសោធនកម្មច្បាប់) (CAB) ទោះបីជាស្ថានភាពនៅតែតានតឹង នៅទូទាំងរដ្ឋដោយកងទ័ព ត្រូវបានគេដាក់ពង្រាយ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានឱ្យដឹងនៅក្នុង Twitter ដើម្បីធានាដល់ប្រជាជន នៅរដ្ឋ អាសាម ថា ពួកគេមិនមានអ្វី ដែលត្រូវព្រួយបារម្ភអំពីច្បាប់នោះទេ។ លោក Modi បានបន្ថែមថា រដ្ឋាភិបាលសហព័ន្ធ បានប្តេជ្ញាការពារសិទ្ធិ របស់ប្រជាជនអាសាម៕ ប្រែសម្រួលៈ ណៃ តុលា

To Top